គន្លឹះទទួលបាន Mastercard ដោយឥតគិតថ្លៃ
ចង់ទិញទំនិញតាម Amazon មែនទេ? ឬក៏ ebay? ឬក៏ចង់ទិញកម្មវិធីពី AppStore? មិនមាន Mastercard សម្រាប់ទិញមែនទេ? ថ្ងៃនេះលោកអ្នកនឹងអាចទិញបានដោយវិធីយ៉ាងងាយស្រួល ចំណាយពេលតិច និងចំណេញប្រាក់វិញទៀតផង (Cashback)។
សូមណែនាំកម្មវិធី PayGo Wallet ដែលជាកម្មវិធីមួយងាយស្រួល ក្នុងការទូទាត់សាច់ប្រាក់តាម online មិនថា ទិញកាតទូរស័ព្ទ cellcard, smart, metfone… ឬក៏បង់ថ្លៃភ្លើងនោះទេ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺលោកអ្នកអាចបើកយក Virtual Mastercard សម្រាប់ធ្វើការទិញទំនិញក្រៅប្រទេសបានទៀតផងដែរ លើសពីនេះទៅទៀតគឺ ទទួលបានដោយឥតគិតថ្លៃ។
វិធីទទួលបាន Virtual Mastercard
ជាដំបូង សូមធ្វើការដំឡើងកម្មវិធី PayGO Wallet ពីក្នុង App Store ឬក៏ Play Store
បន្ទាប់ពីបានដំឡើងចប់ សូមដំណើរការកម្មវិធីនោះលោកអ្នកនឹងតម្រូវឲ្យបំពេញលេខទូរស័ព្ទដើម្បីធ្វើការចុះឈ្មោះ ដែលមានទម្រង់ជា +855 12 456 788 ហើយកុំភ្លេចចុចធីកត្រង់ “I accept the Terms ~ ”
ក្រុមហ៊ុននឹងផ្ញើសារមកកាន់លេខទូរស័ព្ទរបស់លោកអ្នកដើម្បីធ្វើការបញ្ជាក់ (confirmation) ហើយលោកអ្នកនឹងចូលមកកាន់ទំព័រដូចរូបខាងក្រោមនេះ សូមចុចត្រង់ប៊ូតុង My Card ដែលស្ថិតនៅខាងក្រោម ខាងឆ្វេងដៃ
បន្ទាប់មកទៀត សូមចុចត្រង់ Get my MasterCard
រួចធ្វើការបំពេញនូវរាល់ទិន្នន័យដែលទាមទារ ជាការស្រេច
វិធីបញ្ចូលប្រាក់
លោកអ្នកអាចបញ្ចូលប្រាក់សុទ្ធ (cash) ជាប្រាក់ដុល្លាទៅក្នុងករណីរបស់លោកអ្នកតាមរយៈម៉ាស៊ីន Pay&Go Kiosk (ដូចរូបខាងក្រោម) ដែលមានទីតាំងនៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ និងច្រើនកន្លែងផ្សេងទៀត ដូចជាសាកលវិទ្យាល័យន័តុន -ល-។
ចំណុចអវិជ្ជមានរបស់កម្មវិធីនេះ គឺកម្មវិធីធ្វើការ update ពិសេសសម្រាប់ iOS កម្មវិធីអាចនឹងមានបញ្ហា error មិនអាចប្រើប្រាស់បានឡើយ ដែលជាការរំខានមួយសម្រាប់ពេលត្រូវការប្រើប្រាស់បន្ទាន់ជាដើម។

Comments
Post a Comment