គន្លឹះខ្លីៗ ក្នុងការប្រើប្រាស់ WordPress
ដោយមានសំណូមពរពីប្រិយមិត្ត សូមលើកយកគន្លឹះខ្លីក្នុងការប្រើប្រាស់ WordPress.org ដែលជាចម្ងល់ដ៏សំខាន់របស់ម្ចាស់សំណូមពរ។ ក្នុងនោះរួមមាន៖
១. ការបង្ហាញពីរបៀបដាក់រូបសម្បនិម្មិត (Gravatar)
ការដាក់រូបសម្បនិម្មិតគឺជាផ្នែកដ៏ល្អមួយក្នុងការបង្ហាញពីរូបភាពដែលអាចជាឡូហ្គូ ឬរូបតំណាងដែលនឹងបង្ហាញទស្សនិកជន ឲ្យស្គាល់កាន់តែច្បាស់ ជាជាងការប្រើប្រាស់រូបដែលផ្តល់ដោយប្រព័ន្ធ WordPress
ដើម្បីអាចរូបតំណាងផ្ទាល់ខ្លួនបាន សូមចូលទៅកាន់គេហទំព័រ http://en.gravatar.com/
រួចចុចលើ Login / Sign Up =>
នោះរូបភាពរបស់អ្នកនឹងតភ្ជាប់ជាមួយ រូប Gravatar របស់អ្នកជាមិនខាន
២. ការបង្ហាញជូនពីការកែប្រែតំណភ្ជាប់អចិន្ត្រៃយ៍ (Permalink)
ការបង្ហាញពីតំណភ្ជាប់អចិន្ត្រៃយ៍ជាគន្លឹះដ៏ល្អមួយដែលអាចជួយឲ្យ Search Engine របស់គេហទំព័រអ្នកបានខ្ពស់។
ដើម្បីផ្លាស់ប្តូរតំណភ្ជាប់នេះ សូមលោកអ្នកចូលទៅកាន់ Dashboard => Permalink
ជាទូទៅ៖ គឺ Default (រាប់ចំនួន Post) ឬអ្នកអាចប្រើ Custom Structure ដែលអ្នកអាចដាក់ប្រភេទ File អីក៏បាន (តាមរូបគឺ *.asp)។
បន្ទាប់ពីបានកែប្រែ (ខុសពី Default) វានឹង generate code ស្រដៀងនេះ
ហើយអ្នកចាំបាច់ត្រូវចំលងកូដ (ស្រដៀងខាងលើ) ចូលទៅកែនៅក្នុង Database គឺ File .htaccess (នៅក្នុង /public_html)។
Comments
Post a Comment